ការហេគគណនី Telegram តាមរយៈការខលចូល (Voice Call) គឺជាវិធីសាស្ត្រថ្មីមួយដែលពួកខិលខូច (Hacker) បានកេងប្រវ័ញ្ចលើចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាព។
ដំណើរការនៃការវាយប្រហារតាមរយៈ Telegram Call
- ការឆ្លៀតប្រើប្រាស់ចន្លោះប្រហោង (Vulnerability): ពួក Hacker អាចប្រើប្រាស់គណនី Telegram ធម្មតា ហើយធ្វើការខល (Voice Call) ទៅកាន់ទូរស័ព្ទរបស់ជនរងគ្រោះ។
- ប៉ះពាល់លើប្រព័ន្ធ Android: ចន្លោះប្រហោងនេះភាគច្រើនប៉ះពាល់ដល់អ្នកប្រើប្រាស់ Telegram នៅលើប្រព័ន្ធ Android (ជំនាន់ទី 8.6.2 រហូតដល់ 12.10.3) នៅពេលដែលពួកគេទទួលការហៅចូល។
- គោលបំណង៖ Hacker ព្យាយាមចូលគួតគ្រង ឬទាញយកទិន្នន័យពីក្នុងទូរស័ព្ទ ឬគណនី Telegram របស់អ្នកតាមរយៈកូដបញ្ជាពីចម្ងាយ (Remote Code Execution)។ ទោះជាយ៉ាងណា ក្រុមហ៊ុន Telegram បានបញ្ជាក់ថាវាមិនទាន់មានភស្តុតាងច្បាស់លាស់ថាអាចគ្រប់គ្រងទូរស័ព្ទទាំងស្រុងនោះទេ។
